សភាអ៊ឺរ៉ុប ឯកភាព និងទទួលយកហេតុផលពន្យល់របស់ប្រមុខការទូតកម្ពុជា ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ចំពោះករណីចាប់ខ្លួនលោក កឹម សុខា, ករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI
FN ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយក្រុមរបស់សហភាអ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះ បានឯកភាព និងទទួលយកការពន្យល់ពីប្រមុខកាទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ពាក់ព័ន្ធទៅនឹងសំណុំរឿង លោក កឹម សុខា និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំងមួយនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រមទាំងករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI។ ការបញ្ជាក់អះអាងពីគណៈប្រតិភូជាន់ខ្ពស់របស់សភាអ៊ឺរ៉ុបខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា របស់គណៈប្រតិភូស្ថាប័នអន្ដរជាតិមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃលទ្ធផលជំនួបពិភាក្សារវាងភាគីទាំង២ បានបញ្ជាក់ថា «លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពីការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលវិធានការទាំងនេះ បានធ្វើឡើងស្របតាមច្បាប់ជាធរមាននៅកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រាជរដ្ឋាភិបាលស្របច្បាប់»។ លោកទេសរដ្ឋមន្ដ្រី…