អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព
FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានថ្លែងថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង (ខេមបូឌា) ម.ក ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។ អនុស្សរណៈនេះត្រូវចុះហត្ថលេខាដោយបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តមានរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។ តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ។ អ្នកឧកញ៉ា គិត ម៉េង…