គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ…គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែលស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»។ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ…