សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ,បងប្អូនជនរួមជាតិដែលបានអញ្ជើញមកដល់ទីនេះ, (១) មកចូលរួមដោយមិនមានអ្នកគាបសង្កត់, អ្នកចូលរួមជាមួយបក្សប្រជាជនជាអាយ៉ងជាយួន, ចង់អោយអ្នកប្រកូកប្រកាសបាតុកម្មចេញមុខដឹកនាំបាតុកម្ម, ស្រែគណបក្សប្រជាជនធំ ពូជច្រើន ធារច្រើន, ទៅដល់ណាក៏នៅតែជាខ្មែរ … ឈាមខាប់ជាងទឹក នេះមិនមែនជាការគាប់ជួនទេ ប៉ុន្តែគឺជាការរៀបចំ ហើយដែលមានការព្រមព្រៀងគ្នា រវាងអ្នកដែលត្រូវមក គឺខ្ញុំត្រូវមកពីភ្នំពេញ ប៉ុន្តែក៏បងប្អូនស្ម័គ្រស្មោះមកកាន់ទីនេះ ដោយបំណងប្រាថ្នាចង់ជួបគ្នា។ នៅក្នុងទីនេះ មានបងប្អូនមួយចំនួនបានជួបខ្ញុំ កាលពីខែ ឧសភា នៅ Zurich ពេលដែលខ្ញុំទៅចូលរួមនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅ ដាវ៉ូស។ ឥឡូវវត្តមានសាជាថ្មីម្តងទៀត ក៏មានបងប្អូនមួយចំនួនដែលខ្លះបានជួបនិងមួយចំនួនគឺទើបនឹងបានជួប។ មុននឹងខ្ញុំព្រះករុណាខ្ញុំ មុននឹងចូលទៅដល់អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ខ្ញុំព្រះករុណាខ្ញុំ ចង់រកចៅ ២ នាក់ ឬក៏ថាក្មួយ ២ នាក់។ ទីមួយ និស្សិតនៅស្វីសនេះ (ចាក់វីដេអូដែលនិស្សិតនិយាយ) ឯណា? ក្មួយមួយណា? អរគុណ។ ទី ២ គឺក្មួយម្នាក់ដែលជាសិស្សនៅ នៅប៊ុលហ្ការី (ចាក់វីដេអូដែលនិស្សិតនិយាយ) នៅណា? មើលស្គាល់ខ្លួនឯងទេ?…