សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…