មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ សកម្មភាពជួយអ្នកជំងឺឈាមក្រកក របស់សមាគមហេម៉ូហ្វីលាកម្ពុជា បានសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាល
FN ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមាគមហេម៉ូហ្វីលាកម្ពុជា បានរីកដុះដាល និងមានសកម្មភាពល្អជាច្រើន ក្នុងការជួយដល់កុមារកម្ពុជា។ លោកបន្តថា សកម្មភាពជួយអ្នកជំងឺហេម៉ូហ្វីលា (ជំងឺឈាមក្រកក) នេះ គឺជាការសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាលកម្ពុជា។ លោក ធា គ្រុយ បានលើកឡើងខណៈលោក បានចូលរួមនៅក្នុងសិក្ខាសាលាបណ្តាញអង្គការជំងឺហេម៉ូហ្វីលាក្នុងតំបន់អាស៊ាន ដែលបានរៀបចំធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី Salom Mexkhuka លោក Deon York លោក Brian O Mahony លោក Filipe Mariano និងលោកស្រី Marie Ann Fernandez ព្រមទាំងគណៈប្រតិភូ មកពីសមាគមហេម៉ូហ្វីលា ពីបណ្តា…