ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤
FN៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះពិតជារីករាយ ព្រោះក្រោយចូលឆ្នាំថ្មី បានសម្ពោធសមិទ្ធផលថ្មីកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងអភិវឌ្ឍន៍នៅភ្នំពេញ ដ្បិតអស់ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមជំនួយរបស់ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន…