ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ
FN ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើន រហូតជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទៅចូលរួមបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺបានបង្ហាញពីការចូលរួមគោរព និងរក្សានូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។ * សម្តេចតេជោ ហ៊ុន…