តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៖ សាធារណរដ្ឋឆែក នឹងបន្តផ្តល់ជំនួយដល់កម្ពុជាពីឆ្នាំ២០១៨-២០២៣ ផ្តោតលើការថែទាំកុមារ-ទារក, ធនធានមនុស្ស និងបរិស្ថាន
FN ៖ លោក នឹម ថូត រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សាធារណរដ្ឋឆែកនឹងបន្តផ្តល់ជំនួយបន្តដល់កម្ពុជា ពីឆ្នាំ២០១៨-២០២៣ ផ្តោតលើការថែទាំកុមារ-ទារក (វិស័យសុខាភិបាល) បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតធនធានមនុស្សឲ្យបានល្អ និងជួយលើការអភិវឌ្ឍបញ្ហាបរិស្ថាន និងអនាម័យ។ លោក នឹម ថូត បន្តថា គោលបំណងនៃជំនួយនេះ ដើម្បីគាំទ្រកម្ពុជា និងជួយកម្ពុជាឲ្យរួចផុតពីប្រទេសដែលទទួលបានចំណូលតិច មកមធ្យម និងឈានរហូតក្លាយជាប្រទេសដែលមានចំណូលច្រើន។ ការថ្លែងរបស់លោក នឹម ថូត តំណាងរដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈលោកបានជួបសម្តែងការគួរសមជាមួយប្រតិភូ មកពីព្រឹទ្ធសភាសាធារណៈរដ្ឋឆែកដឹកនាំដោយ លោក Ivo Barek ប្រធានប្រតិភូ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការក្រសួងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។ ជាការឆ្លើយតបលោក Ivo Barek ប្រធានដឹកនាំប្រតិភូព្រឹទ្ធសភាសាធារណៈរដ្ឋឆែក បានសម្តែងការរីករាយ ដែលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងសង្គមកិច្ច…