ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការចរាចរលុយអេឡិចត្រូនិក ពពួក Bitcoin, អ្នកលើ្មសនឹងទទួលទោសតាមច្បាប់
FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។ ការចេញសេចក្ដីប្រកាសរបស់ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថាបច្ចុប្បន្ននេះ មានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto ដែលជាពពួក Bitcoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែល ទាំងនេះមិនត្រូវបានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជានោះឡើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចផ្ដល់ហានីភ័យដល់សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគមួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងបន្ដគាំទ្រ សហការអនុវត្ត តាមសេចក្ដីណែនាំនេះ យ៉ាងមានប្រសិនភាពខ្ពស់។ ប្រសិនបើមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា…