ប្រាក់រៀលកំពុងមានសន្ទុះក្នុងប្រតិបត្តិការ លើវិស័យមីក្រូហិរញ្ញវត្ថុឯកជននៅកម្ពុជា ខណៈកំណើននៃការប្រើប្រាស់ប្រាក់រៀលរបស់ពលរដ្ឋកើនឡើង
FN ៖ បន្ទាប់ពីមានការជំរុញ នូវការប្រើប្រាស់ប្រាក់រៀល ពីធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធនានាកន្លងមក ឃើញថាបច្ចុប្បន្ននេះប្រាក់រៀល បាននិងកំពុងមានសន្ទុះខ្លាំង ទៅលើប្រតិបត្តិការក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននៅកម្ពុជា ជាមួយនឹងការយល់ដឹងច្រើនរបស់ពលរដ្ឋ ក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។ ទម្រាំតែប្រាក់រៀល ត្រូវបានចរាចរណ៍មកដល់សព្វថ្ងៃ និងមានការទទួលគាំទ្របែបនេះ ប្រាក់រៀលក៏បានទទួលរង នូវបញ្ហាប្រឈមជាច្រើនផងដែរ។ ក្នុងនោះបញ្ហាប្រឈមដ៏ធំ គឺបញ្ហាដុល្លាររូបនីយកម្មខ្ពស់ ដែលតាមបទពិសោធន៍អន្តរជាតិបង្ហាញថា ត្រូវការពេលវេលាយូរ និងកិច្ចខិតខំប្រឹងប្រែងដ៏ច្រើន ទាំងពីសំណាក់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកាត់បន្ថយ ឬលុបបំបាត់កម្រិតដុល្លារូបនីយកម្មពីសេដ្ឋកិច្ច។ តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេះប្រាក់រៀល ត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗ ដោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលធ្លាប់តែចរាចរណ៍ប្រាក់ដុល្លារ ក៏បានងាកមកប្រើប្រាស់ប្រាក់រៀលជំនួសវិញ ទោះថាការប្រើប្រាស់នូវមានកម្រិតក៏ដោយ នេះក៏សបញ្ជាក់ពីការគាំទ្រប្រាក់រៀលដែរ។ ថ្លែងក្នុងទិវា «ប្រាក់រៀល អបអរសាទរខួបលើកទី៣៨ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តពីសំណាក់ ធនាគារជាតិនៃកម្ពុជា រួមទាំងស្ថានប័នពាក់ព័ន្ធផងនោះ ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមានការប្រើប្រាស់ប្រាក់រៀលច្រើនជាងមុន សូម្បីតែប្រាក់សន្សំក្នុងធនាគារ…