សម្តេចតេជោ ផ្តល់អធិបតីភាព ការចុះហត្ថលេខាកិច្ចព្រមព្រៀងកម្ពុជា-បារាំង
រសៀលថ្ងៃទី ២៦ តុលា នៅទីក្រុង ប៉ារីស ប្រទេសបារាំង ឯកឧត្តម Laurent Fabius រដ្ឋមន្រ្តីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងរំលឹកពីវត្តមានសម្តេចតេជោ ទៅកាន់ក្រសួងការបរទេសបារាំងជាលើកទី ១ កាលពីឆ្នាំ ១៩៨៤ ក្នុងដំណើរការផ្តួចផ្តើមឲ្យមានជំនួបចចារស្វែងរកដំណោះស្រាយសម្រាប់បញ្ហាកម្ពុជារវាងសម្តេច និងព្រះបរមរតនកោដិ។