ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករមកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងគោរពស្រឡាញ់ដ៏កក់ក្តៅរបស់បងប្អូនកម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តថា ការគោរពស្រឡាញ់នេះ គឺជាការផ្តល់កម្លាំងចិត្តឲ្យសម្តេចប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ការបន្ថែមប្រាក់ ៥ដុល្លារ ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាត់បាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការពន្យារយកពន្ធកាន់ទុកលើប្រាក់ចំណេញរហូតដល់ឆ្នាំ២០២២ និងការមិនយកប្រាក់កម្រៃលើសេវាកាំកុងត្រូល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់បងប្អូនកម្មករ កម្មការិនី…