នាយឧត្តមសេនីយ៍ សុខ ផល ប្រាប់នគរបាលអន្តោប្រវេសន៍ តាមព្រំដែនចាប់បញ្ជូនជនបរទេសដែលមកខុសច្បាប់ ឲ្យត្រឡប់ទៅវិញយ៉ាងដាច់ខាត
FN ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់កងកម្លាំង នគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យ និងចាប់បញ្ជូនជនបរទេសទាំងឡាយ ដែលចូលមករស់ច្បាប់ ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដាច់ខាត។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានពាំនាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកព្រំដែនដូង ខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលច្រកព្រំដែនព្រុំ ខេត្តប៉ៃលិន។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា «ទី១-ត្រូវតែពិនិត្យទៅលើជនបរទេសណា ដែលរស់នៅលើទឹកដីកម្ពុជា ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយត្រូវតែចាប់បញ្ជូនពួកគេទៅស្រុកកំណើតវិញជាដាច់ខាត និងទី២-បើជនអន្តោប្រវេសន៍នោះមានលិខិតស្នាម ឬឯកសារ យើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា តើពិតប្រាកដ ឬក្លែងក្លាយ»។ ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាល ទាំងពីរអង្គភាពខាងលើនាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ថា ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា បទល្មើសឆ្លងដែននានា ពិសេសការឆ្លងដែនចូលរបស់ជនបរទេសទាំងឡាយ ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងជាងមុន។ លោកអគ្គនាយកក៏បានដាស់តឿនជាថ្មីផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ…