សម្តេចតេជោ ហ៊ុន សែន៖ សូមអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នេះជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់កម្ពុជា!
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានស្តែងការអបអរសាទរ ដែល «ប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជាយើង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរពីការអបអរសាទរនេះបង្ហោះក្នុង Facebook ផ្លូវការរបស់សម្តេចថា «នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ»។ សម្តេចសរសេរទៀតថា ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័ត បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា)…