សារពិសេស ស្ដីពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប ២២ ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូន ជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហាមួយចំនួនដែលចង់ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ។ ជាកិច្ចចាប់ផ្តើម ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះដើម្បីប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា គាប់ជួនថ្ងៃនេះត្រូវជាខួបលើកទី ២២ នៃថ្ងៃបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជួនជាមួយនឹងថ្ងៃ ១៥ កើត ខែបុស្សផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា ហេតុអ្វីបានជាយើងត្រូវបិទបញ្ចប់(ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ដែលកាលពីថ្ងៃទី ១៥ (ធ្នូ) ខ្ញុំព្រះករុណាខ្ញុំ បានប្រមើលមើលថា ប្រហែលជាទៅដល់ក្នុងខែ មករា ឬពាក់កណ្តាល ខែ មករា។ មានមូលហេតុ ៣ សំខាន់ៗ ដែលយើងអាចឈានទៅបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកាបាន។ ទី ១ យើងគ្រប់គ្រងស្ថានការណ៍បាន មិនមានរកឃើញអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤ ថ្ងៃ មូលហេតុទី ១ យើងគ្រប់គ្រងស្ថានការណ៍បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនមានរកឃើញនូវអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤…