ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២
FN ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ។ ខាងក្រោមជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងការចែករំលែកទស្សនៈសម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គ នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានលើកពីបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន…