បទវិភាគនយោបាយ៖ បដិវត្តន៍ពណ៌គឺជាមេរោគដ៏គ្រោះថ្នាក់បំផុត ក្នុងសតវត្សទី២១ ដែលចាំបាច់ត្រូវកំចាត់ចោល!

អត្ថបទ Fresh News ស្របពេលដែលកម្ពុជា​​កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ពីប្រទេសដែល​​ក្រីក្រ និងគ្មាន​អ្វី​ទាល់តែសោះ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបាន​ដួលរលំ រហូតឈាន​មកជាប្រទេសកំពុង​អភិវឌ្ឍ​​នោះ គេឃើញ​មានលេចទ្បើង​នូវចេតនាដ៏អាក្រក់របស់ប្រទេសខ្លះ ដែលមាន​ចេតនា​បំផ្លាញ​​ប្រទេស​​មួយ​​​ចំនួន ក៏ដូចជាកម្ពុជាផងដែរ។ ចេតនាដ៏អាក្រក់បំផុតរបស់ប្រទេសនោះ គឺចលនា​បដិវត្តន៍​ពណ៌​ ដែល​កំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់បំផុត នៅសតវត្សរ៍ទី ២១ នេះ ក្រោមលេស​យុទ្ធនា​​ការទាមទារសិទ្ធិ​បញ្ចេញមតិ។ សកម្មភាពដែលបះបោរប្រឆាំងច្បាប់​ មានចរិតនៃការគំរាមកំហែង ដាក់គំនាបលើស្ថាប័ន​ច្បាប់​ ហើយនាំគ្នា​កាន់ជើង​ជនល្មើស និងបំភ្លេចឬសគល់នៃបញ្ហា ដែលជាដើមហេតុ​នៃការចាប់​ខ្លួន​មន្ត្រី NGOs។ ការពិតទៅ ពួកគេចាប់ខ្លួនមន្ត្រីអាដហុក ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប គឺដោយសារពួកគេពាក់ព័ន្ធ នឹងបទល្មើសសូកប៉ាន់សាក្សី ឱ្យ​និយាយកុហក ដើម្បីជួយដល់​លោក កឹម សុខា។ មួយវិញទៀត ការដឹកនាំញុះញង់​ធ្វើសកម្មភាព​អាណាធិបតេយ្យ​តាម​ដងផ្លូវ មិនមែន​ជា​​ជម្រើស​​ត្រឹមត្រូវ នៃការប្រើសិទ្ធិសម្តែងមតិទេ ប៉ុន្តែវាថែមទាំង​ផ្ទុយពីច្បាប់​ស្តីពី​​ការ​ធ្វើបាតុកម្មដោយ​សន្តិវិធី ព្រោះក្រុមដង្ហែរក្បួនទៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ គឺមិនមាន​ការអនុញ្ញាតពីអាជ្ញាធរឡើយ។ សម្រាប់កម្ពុជា នេះមិនមែនជាលើកទី ១ ទេ ព្រោះថា…

ការដកស្រង់ប្រសាសន៍ក្នុងសង្កថា អបអរសាទរខួបលើកទី ១៥៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ​ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាក​បាទ​​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូម​ថ្លែង​នូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បង​​ប្អូន​​ជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់​យើងក្លាយទៅជា​ការ​ពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ​ និងអ្នកដែល​មានលទ្ធភាពជួយ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់​នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ​ «កាក បាទ​ក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេស​របស់យើង​ការជួបជុំនៃ ទិវា​កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធី​នោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅ​ដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព​ រវាងអ្នក​មានសេចក្តីត្រូវការឲ្យគេជួយ និង​អ្នក​ដែល​មានលទ្ធភាពជួយគេ។…

យកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពសេវាសាធារណៈ

ព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ តាមរយៈ ១) ការចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ, ២) ការចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ៣) បង្កើនប្រសិទ្ធភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស និងមានប្រសិទ្ធភាពបំផុត។ សម្តេចតេជោ ហ៊ុន សែន រំលឹកបន្ថែមចំពោះគ្រប់ក្រសួង/មន្ទីរ និងខេត្ត ក្រុង ត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ និងក្រុមការងារតាមដានស្រង់ព័ត៌មាន របាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងទំព័រ Facebook សម្តេច ហើយត្រូវឆ្លើយតប និងដោះស្រាយជូនពលរដ្ឋអោយបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចុងក្រោយថា គ្រប់ក្រសួង/មន្ទីរត្រូវតែយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចអោយបានលឿន មានប្រសិទ្ធ…