រដូវកាលឃោសនាបោះឆ្នោត ! គ.ជ.ប ប្រកាសឲ្យបក្សនយោបាយឃោសនា៖ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់, ហាមប្រើឧបករណ៍បំពងសម្លេង នៅក្បែរមន្ទីរពេទ្យ និងក្បែរសាលារៀន
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានណែនាំឲ្យគ្រប់គណបក្សនយោបាយ ធ្វើសកម្មភាពឃោសនា បោះឆ្នោត ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ នៅអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ ដែលបានចាប់ផ្ដើមឡើង ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (រយៈពេល១៤ថ្ងៃ)។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ ចំណែកសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវ៖ * ហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល * ហាមឃាត់នៅក្បែរមន្ទីរពេទ្យ * ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថាននានា ក្នុងពេលសិក្សា លើកលែងតែនៅក្រៅម៉ោងសិក្សា។ គ.ជ.ប ធ្លាប់បានប្រកាសថា រាល់ការស្ទង់មតិ និងការផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។ សូមជម្រាបថា ក្រោយថ្ងៃឃោសនាបោះឆ្នោតឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ពោលនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្ស…