ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា
FN ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។ ពិធីធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត បានសម្រេចចូលរួមបរិច្ចាក៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ជារយៈពេល៥ឆ្នាំ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់នេះ គឺជាការសម្រាលបន្ទុកដ៏ធំមួយចំពោះឪពុកម្តាយទាំងអស់គ្នា ទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។ * សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា…