សម្តេចតេជោ ហ៊ុន សែន៖ ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានសម្រាប់អាស៊ាន
FN ៖ ចំពោះមុខមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់អាស៊ាន ហើយសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ដូចគ្នានិងបណ្តាមេដឹកនាំ អាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ លើប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងបទអន្តរាគមន៍នោះថា«កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិន…