ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់ រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារបន្ថែមទៀត
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។ ក្នុងឱកាសនោះសម្តេចបានថ្លែងសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយសម្រាប់ការបានជួបសំណេះសំណាលជាថ្មីជាមួយពលរដ្ឋនៅភូមិរុនតាឯក។ * ជាការផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ប្រាប់ពលរដ្ឋពីដំណើរបំពេញការងារនៅក្រៅប្រទេសរួមមានអាមេរិក គុយបា និងជប៉ុន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនគាំទ្ររុស្ស៉ី កាត់យកដី៤ខេត្តរបស់អ៊ុយក្រែននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចនៅលេងកីឡាបានច្រើន តែអត់ចេះឡើងដើមត្នោត អ៊ុទូក និងលោតដូចស្វាទេ។…