សាលាក្តីខ្មែរក្រហម ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចុះផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដាក់ចំណង់ជើង «ការពិចារណាផ្អាកសំណុំរឿងនានានៅ សាលាក្តីខ្មែរក្រហម»
FN ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកត់សម្គាល់ទៅលើអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ មាន ចំណងជើងថា «ការពិចារណាផ្អាក សំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម» ដែលចេញផ្សាយលើទំព័រកាសែត ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ យោងតាមអត្ថបទមួយនេះសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ជូនដំណឹងដល់ សាធារណជនដោយផ្ទាល់ ដើម្បីបញ្ចៀសនូវការស្មានដោយ ផ្អែកទៅលើ អង្គហេតុមិនត្រឹមត្រូវ ជាពិសេសដោយ សារតែភាគីខ្លះបានលើកឡើងយ៉ាងច្បាស់ ឬដោយប្រយោល រួចហើយជាមួយកាសែតនេះអំពីអត្ថិភាពនៃសេចក្តីសម្រេច។ សហចៅក្រមស៊ើបអង្កេត បានស្នើឲ្យភាគីដាក់សេចក្តីសន្និដ្ឋានសម្រាប់សំណុំរឿង ០០៣, ០០៤ និង ០០៤/២ និងការិយាល័យរដ្ឋបាល របស់តុលាការ ដោយបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីស្ថានភាពថវិកាសម្រាប់សាលាក្តីនិងផលប៉ះពាល់នៃស្ថានភាព ថវិកានេះចំពោះ អនាគតនៃសំណុំរឿងទាំងនេះ។ សំណើនេះត្រូវបានផ្ញើជូនដោយសម្ងាត់ ពីព្រោះនេះ គឺជាផ្នែកមួយនៃដំណាក់កាលស៊ើបអង្កេត ដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀត ពីព្រោះតែបញ្ហានេះ មានភាពរសើបខ្លាំង ការិយាល័យរដ្ឋបាល នឹងត្រូវពិគ្រោះ ជាមួយអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពាក់ព័ន្ធនឹងថវិកា។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សា ជាសាធារណៈ នៅក្នុងដំណាក់កាល…