សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានចាំបាច់ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើឡើង ខណៈសម្តេចតេជោ បានអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញ លើកកម្ពស់ កិច្ចសន្ទានាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍។ ៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។ ៤៖…