ប្រសាសន៍ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី ៥ រំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក
ឯកឧត្តមប្រធាន, ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍ ដំបូង ខ្ញុំសូមសំដែងនូវការឯកភាពជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ីដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញក៏ជាការឆ្លើយតបដ៏អស្ចារ្យមួយរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសំរាប់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ ត្រង់ថា ឯកឧត្តម បាននិយាយ “យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក។ យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់ឫសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង”។ ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលពេលនោះ នៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែ ខ្លួនខ្ញុំស្ថិតនៅក្នុងចំណោម…