ប្រធាន គ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋ ដើម្បីប្រើពេលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើដល់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលជាស្ថាប័នមានសមត្ថកិច្ច ត្រូវពន្លឿងការធ្វើ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកទៅបញ្ជាក់នៅពេល ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឆ្នាំ២០១៨ ខាងមុខ។ លោកប្រធាន គ.ជ.ប អំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។ លោក ស៊ិក ប៊ុកហុក ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើទៅក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាអង្គភាពមានសមត្ថកិច្ច ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលជាឯកសារចម្បងតែមួយគត់ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតនោះ ពន្លឿនដល់ការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា»។ បើតាម គ.ជ.ប ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ បម្រើឲ្យការចុះឈ្មោះឆ្នោត។ លោក…