នាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ គឺការងារដ៏សំខាន់ ហើយជប៉ុនត្រៀមសហការជួយកម្ពុជាជានិច្ច
FN ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារដ៏សំខាន់សម្រាប់ជប៉ុន ហើយប្រទេសជប៉ុនត្រៀមខ្លួន ជានិច្ចក្នុងការជួយដល់កម្ពុជា។ ការថ្លែងបែបនេះរបស់លោក អាបេ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយ នៅលើទឹកដីជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ យ៉ាងដូច្នេះថា «ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់ជប៉ុន គឺកំពង់ផែនៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនត្រៀមសហការសាជាមួយកម្ពុជា ត្រៀមសិក្សាអំពីផែនការមេ សម្រាប់កំពង់ផែកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុនេះ ដើម្បីសហការគ្នា អំពីគម្រោងកំពុងផែនៅខេត្តព្រះសីហនុនេះ។ ការគ្រប់គ្រងរដ្ឋបាលនេះ កម្ពុជាអាចប្រើប្រាស់ឯកទេសជប៉ុនសង់កំពង់ផែនេះ»។ ក្រៅពីជំនួបពិភាក្សាការងារនេះ សម្តេចតេជោ ហ៊ុន…