ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល
FN ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីគោលការណ៍មួយចំនួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់ប្រទេសកម្ពុជាត្រូវអនុវត្តន៍ ដើម្បីបង្ការការពារជំងឺកូវីដ១៩។ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា គោលបំណងដែលអាកាសចរណ៍ស៊ីវិលកម្ពុជា ចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់កម្ពុជា គោរពឲ្យបាននូវលក្ខខណ្ឌ ដែលក្រសួងសុខាភិបាលតម្រូវ និងលក្ខខណ្ឌថ្មីៗមួយចំនួនទៀត ដែលអាកាសចរណ៍ស៊ីវិលកម្ពុជា តម្រូវឲ្យក្រុមហ៊ុនអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីលក្ខខណ្ឌដែលក្រសួងសុខាភិបាលតម្រូវហើយនោះ សម្រាប់អាកាសចរណ៍ស៊ីវិលវិញ គឺតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មិនត្រូវអនុញ្ញាតឲ្យមានការដឹកអ្នកដំណើរ ដែលមានជំងឺកូវី១៩ នៅលើយន្ដហោះរបស់ខ្លួន ចូលមកកាន់កម្ពុជានោះទេ ហើយក៏មិនត្រូវដឹកភ្ញៀវដែលខ្វះខាត នូវឯកសារដែលរាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមាននោះដែរ។ លោក ជា អូន បានសង្កត់ធ្ងន់ថា «ក្នុងលិខិតរបស់អាកាសចរណ៍ស៊ីវិលនេះ មានចំណុចមួយដែលតម្រូវឲ្យ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អនុវត្តន៍ឲ្យខានតែបាន គឺប្រសិនបើអ្នកដំណើរ ដែលក្រុមហ៊ុនអាកាសចរណ៍បានដឹកមកដល់កម្ពុជា ប៉ុន្ដែខ្វះខាតនូវឯកសារ ដែលតម្រូវដោយរដ្ឋាភិបាលនោះ ក្រុមហ៊ុនអាកាសចរណ៍នោះត្រូវទទួលខុសត្រូវ ក្នុងការដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅកន្លែងដើមវិញ»។ លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់…