ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ជប៉ុន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលដោយផ្ទាល់នូវការមកដល់នៃ វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប៉ុន្តែសម្រាប់ការមកដល់ជំហានទី១នេះ មានចំនួន៣៣២,០០០ដូស ខណៈដែលវ៉ាក់សាំងនៅសេសសល់ នឹងបញ្ជូនមកជាបន្តបន្ទាប់ទៀត។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលវ៉ាក់សាំង។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ…