លោក សម រង្ស៊ី បង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលក្នុងការស្នើផ្លាស់ប្តូរខ្នាតផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដើម្បីបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម
FN ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ផ្លាស់ប្តូរពីផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ ដើម្បីបោះបង្គោលព្រំដែនដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ពុំធ្វើអត្ថាធិប្បាយរឿងនេះទេ នៅថ្ងៃសៅរ៍នេះ។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថ្មីៗនេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅក្រៅកិច្ចប្រជុំ CLV នៅឯខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមស្នើទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីឱ្យជួយធ្វើផែនទីគឺផ្ទេរពីផែនទីខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ។ សម្តេចតេជោ ក៏បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា ពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការដើម្បីស្នើឲ្យកាន់រដ្ឋាភិបាលបារាំង។ លោក សម…