សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់
FN ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។ ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។…