ការដកស្រង់ប្រសាសន៍នៃសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាកម្មករ កម្មការិនី បុគ្គលិក មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខួបលើកទី ២០ នៃការសន្យាជួប ជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកជួបជុំជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាជាថ្មីម្ដងទៀត នៅក្នុងខួបលើកទី ១៣០ នៃទិវាពលកម្មអន្តរជាតិ។ ថ្ងៃនេះ ក៏ជាឆ្នាំខួបលើកទី ២០ នៃការសន្យា និងការអនុវត្តជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ នេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកកាន់ទីនេះជាបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវបានតំណាងដោយឯកឧត្តម អតីតឧបនាយករដ្ឋមន្រ្តី គាត ឈន់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានជួបជុំសាជាថ្មីម្ដងទៀត តាមអ្វីដែលយើងធ្លាប់បាននិយាយគ្នាថា ខ្ញុំព្រះករុណាខ្ញុំ នឹងមកជួបជុំជាមួយនឹងកម្មករ/ការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជារៀងរាល់ឆ្នាំ ដើម្បីតំណាងអោយការជួបជុំកម្មករ/ការិនី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើជូនចំពោះកម្មករ/ការិនីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នូវការជូនពរ ក៏ដូចជាសង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើនកុះកររាប់រយរោងចក្រសហគ្រាស…