ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ
FN ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតសាកលវិទ្យាល័យចេនឡា ដែលទួលបានសញ្ញាបត្រនេះ មានចំនួនសរុប២៨៣៨នាក់ ក្នុងនេះមាននារី១៥៨៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យចេនឡា។ សម្តេចតេជោ ក៏បានលើកឡើងថា ការបង្កើតសាកលវិទ្យាល័យឲ្យចេញជារូបរាងជារឿងល្អមួយ តែការរក្សាបាននូវនិរន្តរភាពទើជារឿងសំខាន់។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណសម្រាប់ការរួមគ្នាងើបចេញពីភ្លើងសង្រ្គាម និងជំរុញឲ្យកម្ពុជាមានការរីកចម្រើន។ សម្តេចតេជោ បានលើកឡើងថា គ្មានការជោគជ័យ និងរីកចម្រើនណាមួយដោយគ្មានការចូលរួមនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានអនុវត្តន៍ការប្រឡងបាក់ឌុបនាពេលកន្លងទៅឲ្យទទួលបានជោគជ័យ ជាពិសេសគឺការចូលរួមសាទរពីប្រជាពលរដ្ឋ។ សម្តេចថា ការធ្វើកំណែទម្រង់អប់រំនេះ គឺមានសារៈសំខាន់សម្រាប់ជំរុញសិស្ស និងអាណាព្យាបាលឲ្យប្រឹងប្រែងយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។ * សម្តេចតេជោ ហ៊ុន សែន…