អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បន្តចុះផ្សព្វផ្សាយពីកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីធានាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ
FN ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ (RDB) លោក កៅ ថាច អគ្គនាយក RDB និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្ត កម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីនោះមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត ឡុង ប៊ុណ្ណារ៉េត ជាតំណាងលោកអភិបាលខេត្តកំពង់ស្ពឺ, លោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងមន្ត្រីពាក់ព័ន្ធសរុប១៥០នាក់។ ក្នុងឱកាសនោះ លោក កៅ ថាច បានផ្តល់ព័ត៌មានមួយចំនួន ជូនដល់អង្គពិធី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការទំលាក់ នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ជូនវិស័យឯកជនដើម្បីធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ។ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ…