ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ ជាកិច្ចចាប់ផ្ដើមដំបូង សម្ដេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខទៅកាន់បុគ្គលិក កម្មករ កម្មការិនី ក្រុមហ៊ុននីមេបៀ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជំនឿចិត្ត» ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុន នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយវិនិយោគរបស់កម្ពុជា «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានក្រុមហ៊ុនមួយ…