សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកឧត្តម Masaharu KOHNO អតីតបេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Masaharu KOHNO អតីតបេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ដែលបានជួបឯកឧត្តម សារជាថ្មីនៅក្នុងឱកាសនេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Masaharu KOHNO អតីតបេសកជនពិសេសរដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា ក្នុងពេលនេះ ។ ឯកឧត្តម Masaharu KOHNO បានសម្តែងសេចក្តីរីករាយជាទីបំផុត និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសមដោយផ្ទាល់នាឱកាសនេះ។ ឯកឧត្តម បានរំលឹកជូន សម្តេចថា លើកចុងក្រោយដែលឯកឧត្តម បានមកកម្ពុជា គឺកាលពី២៥ឆ្នាំមុន។ នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួមកិច្ចប្រជុំ IPTP…