ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ
FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចផ្តើមសុន្ទរកថានៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍នៃកាច់បេតុងតភ្ជាប់ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រក និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏បានទទួលការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យនេះផងដែរ ដូចជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក សូ ឃុន។…