សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីសួរសុខទុក្ខកងទ័ព
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធមកពីគ្រប់មន្ទីរ-អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង។ ការជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្នុងខេត្តស្ទឹងត្រែងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេច បានចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្រោងនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រត្រឡប់មកកាន់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះវិញហើយ ប៉ុន្តែដោយសារតែមានភ្លៀង គឺមិនអនុញ្ញាតឲ្យរូបសម្តេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញបាន។ សម្តេចនឹងបន្ត ស្នាក់នៅខេត្តស្ទឹងត្រែងនេះ ១យប់។ សម្តេចបន្តថា នៅទីកន្លែងនេះ សម្តេចធ្លាប់ជួបនិងដោះស្រាយជាមួយអាជីវករខេត្តស្ទឹងត្រែង ដោយមានការលំបាកខ្លាំងណាស់ បើទោះបីជា សម្តេចបានចំណាយថវិកាផ្ទាល់ខ្លួន កសាងជូនអាជីវករក៏ពិតមែន ប៉ុន្តែមានការលំបាក់ពីការទាមទាររបស់អាជីវករ។ សម្តេចតេជោ ក៏បានថ្លែងដែរថា នៅថ្ងៃស្អែក សម្តេចមានកម្មវិធីចុះទៅកាន់គោលដៅចំនួន៣កន្លែង ក្នុងខេត្តស្ទឹងត្រែង មុនពេលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្ទឹងត្រែង…