លោក ចម ប្រសិទ្ធ បញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង២៥ លុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ នៅទូទាំងប្រទេស
FN ៖ បន្ទាប់ពីបានបញ្ជូនក្រុមការងារបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការសហការជាមួយអាជ្ញាធរខេត្តតាកែវ ឱ្យចុះទៅពិនិត្យ ស្រាវជ្រាវ និងធ្វើការវិភាគយ៉ាងម្មត់ចត់ ផលិតផលស្ករត្នោតក្លែងក្លាយ និងទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកបាទី ខេត្តតាកែវ រួចរាល់មក នាពេលកន្លងទៅថ្មីៗនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ឱ្យលុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅទូទាំងប្រទេស។ តាមខ្លឹមសារលិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខានាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្ញើជូនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេស បានបញ្ជាក់ថា កន្លងមកមានការផលិតស្ករត្នោតក្លែងក្លាយ ដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករប្រភេទផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ…