សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីពិសារអាហារស្រាយបួស រ៉ាម៉ាឌន
លោកឧកញ៉ា សុខ គីមលី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។ លោក អ៊ិត ម៉ាន់តួន ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី។ ពិធីស្រាយបួស ជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយរួចស្រេចទៅហើយ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ ដែលបានទទួលការអញ្ជើញ ដើម្បីចូលរួមនៅក្នុងពិធីស្រាយបួសនាថ្ងៃនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ កាលពីដំបូង(២០១៤) យើងរៀបចំត្រឹមតែមនុស្ស ១,៣០០ នាក់ ហើយឆ្នាំបន្ទាប់ យើងរៀបចំចំនួន ៤,០០០ នាក់។ ឆ្នាំបន្ទាប់មកទៀត ៤,៥០០ នាក់ ហើយឆ្នាំនេះ យើងរៀបចំចំនួន ៤,៧០០ នាក់។ ប្រសិនបើមានទីកន្លែងបន្ថែមទៀតនោះ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗទៀត យើងនឹងរៀបចំកម្មវិធីនេះអោយធំជាងនេះ ដើម្បីទទួលស្វាគមន៍បងប្អូនមកពីគ្រប់ទិសទី មករួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើពិធីស្រាយបួស…។ សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា មិនអាចមើលរំលង ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី…