គ.ជ.ប នឹងចាត់វិធានការ ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតណាដែលធ្វើខុសបទប្បញត្តិ អំឡុងពេលឃោសនាបោះឆ្នោត
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប នឹងចាត់វិធានការចំនួន ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែតណា ដែលអនុវត្តខុសទៅនឹងបទប្បញត្តិណែនាំរបស់ គ.ជ.ប នាអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពិសសនោះ ក៏មានការធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ និងសម្លេងក្នុងវិទ្យុផងដែរ។ ប្រកាសនេះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពិធីករ-ពិធីការិនីណាមួយ អត្ថាធិប្បាយព័ត៌មានដោយចេតនា ជួយដល់គណបក្សណាមួយនោះ គ.ជ.ប នឹងធ្វើការណែនាំ និងដាក់ទោសទណ្ឌទៅតាម បទប្បញត្តិច្បាប់ជាធរមាន។ លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី សិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ សមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន។ លោក ហង្ស…