សម្តេចតេជោ ហ៊ុន សែន សរសើររថ្នាក់ដឹកនាំខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំCLV ដំណើរការបានល្អ
FN ៖ ក្រោយដំណើរការកិច្ចប្រជុំ កំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាប បានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណ និង កោតសរសើរ ចំពោះរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថាប័ន ពាក់ព័ន្ធ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយ ឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។ យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាបបានបញ្ចប់ទៅប្រកបដោយជោគជ័យ។ អរគុណនិងកោតសរសើរ ចំពោះរដ្ឋមន្ត្រីនិង ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម ស្ថាបន័ ពាក់ពន្ធ័ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយឡាវនិងវៀតណាមក៏…