ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលផ្តល់កិត្តិយស ជូនម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។ *…