សម្ដេចតេជោ ហ៊ុន សែន បន្តដាស់តឿនឲ្យអាជ្ញាធរត្រូវតាមដានស្ថានភាពទឹកជំនន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
FN ៖ មិនខុសពីសព្វមួយដង នៅថ្ងៃចុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនប្រជាពលរដ្ឋ ឲ្យជួបសេចក្ដីសុខសប្បាយ និងរីករាយជាមួយក្រុមគ្រួសារ។ ប៉ុន្ដែជាមួយនឹងសារជូនពរនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រាប់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្ដឃ្លាំមើលតាមដាន ស្ថានភាពទឹកជំនន់ឲ្យបានច្បាស់លាស់ និងត្រៀមឲ្យបានគ្រប់លក្ខណៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ និងប្រាប់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ Facebook ផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយ និងរីករាយថ្ងៃចុងសប្តាហ៍! ទន្ទឹមនឹងនេះ សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជនគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់»។ សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបញ្ជាក់ថា…