សេចក្តីដកស្រង់សារសម្លេង អំពីការដាក់ចេញនូវវិធានការស្តុកទំនិញជាយុទ្ធសាស្រ្តមួយចំនួន ក្នុងយុទ្ធនាការប្រយទ្ធប្រឆាំង Covid-19
ខ្ញុំសូមជូន(សារសម្លេងនេះទៅ)ថ្នាក់ដឹកនាំក្នុងការប្រយុទ្ធប្រឆាំង Covid-19 ក៏ដូចជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់! កន្លងទៅយើងបានរៀបចំស្ដុកបម្រុង និងរៀបចំខ្លួន ដោយមិនទាន់មានផ្នែកណាមួយមានការថ្លោះធ្លោយទេ បើទោះបីប្រទេសយើង … ត្រូវបានជនបរទេសខ្លះ សរសេរអត្ថបទបន្ដុះបង្អាប់នៅលើសារព័ត៌មាន នៅពេលដែលប្រទេសគេកំពុងលិចលង់ ដោយការខ្វះចន្លោះ នៃការធ្វើអភិបាលកិច្ចអំពីសុខភាពរបស់ប្រជាជនគេក៏ដោយ។ សម្រាប់យើង គឺយើងមានមោទនភាព ដោយសារតែក្រសួងសុខាភិបាលនិងផ្នែកពាក់ព័ន្ធ រាប់ទាំងការស្ដុកបម្រុងស្បៀងអាហារ និងការធ្វើកិច្ចការងាររបស់យើងបានប្រកបដោយប្រសិទ្ធិភាពខ្ពស់។ កន្លងទៅខ្ញុំបានចេញបញ្ជាឱ្យទិញម៉ាស ៥ លាន ២ សែន ជាម៉ាសធម្មតា និង ២០ ម៉ឺនម៉ាសសម្រាប់គ្រូពេទ្យ បូកនឹងខោអាវពេទ្យ ៥ ពាន់ កំផ្លេ ដែលក្នុងនោះមានផលិតក្នុងស្រុកខ្លះ និងនាំពីក្រៅប្រទេសខ្លះ ដែលមានមួក ក្បាំងមុខ និងអ្វីដែលទាក់ទងជាមួយនឹងការការពារគ្រូពេទ្យ។ នេះជាការចាំបាច់។ យើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងដោយសារតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ។ ឥឡូវនេះ ខ្ញុំសុំចេញបទបញ្ជាបន្ថែម ដែលយើងមានការស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតទៀត។ ក្នុងស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំចេញបញ្ជាដូចតទៅ ទី ១ គឺស្ដុកបម្រុងម៉ាសសំរាប់រាជរដ្ឋាភិបាលគឺចំនួន ១០ លានម៉ាស ហើយការស្តុកបម្រុង ១០ លានម៉ាសនេះ សូមបញ្ជាក់ តែពាក្យថាស្ដុក បើកាលណាប្រើអស់…