គជប មិនឲ្យបក្សនយោបាយឃោសនាបេាះឆ្នោតនៅតាមទីផ្សារ
DAP ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងថា គ្រប់គណបក្សនយោបាយ មិនអាចឃោនាបោះឆ្នោត នៅតាមទីផ្សារបានទេ ពីព្រោះអាជីវករមួយចំនួនមិនពេញចិត្ត ហើយនឹងបង្កការកកស្ទះចរាចរណ៍។ ក្នុងឱកាស កិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក ទេព នីថា បានមានប្រសាសន៍ថា “គ.ជ.ប ពិគ្រោះជាមួយអាជ្ញាធរ កន្លែងណាឃោសនាបោះឆ្នោតបាន កន្លែងណាមិនបាន ធ្វើចឹងដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ អ្នកផ្សារមួយចំនួនមិនពេញចិត្ត ពីព្រោះពួកគាត់លក់មិនបាច់ ពេលខ្លះមេក្រូ២ឬ៣គណបក្ស នៅក្នុងផ្សារ តូបពួកគាត់អត់មានមនុស្សទិញ ចឹងពួកគាត់មកផ្ទះអស់ ”។ លោកបន្ដទៀតថា ការងារឃោសនាត្រូវមាន សន្ដិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ហើយអាជ្ញាធរ ត្រូវជួយសម្រួលចរាចរណ៍ ជូនគណបក្សនយោបាយ ពេលកំពុងឃោសនាបោះឆ្នោត ។លោកថា គណបក្សនយោបាយទាំងអស់ មុនពេលឃោសនាបោះឆ្នោត ត្រូវរាយការណ៍ ទៅសមត្ថកិច្ចដើម្បីឲ្យបានដឹងលឺ ជាមុន។ លោកថា “ប្រសិនបើពេលឃោសនាបោះឆ្នោត មានអំពើហិង្សាកើតឡើង…