បក្សនយោបាយ បន្តសកម្មភាព ឃោសនា នៅថ្ងៃទី២
DAP ៖ ក្រុមគណបក្សនយោបាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបន្តសកម្មភាព ឃោសនាដោយបាន បញ្ចេញសារពីគោលនយោបាយ របស់បក្សរៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ ក្នុងសកម្មភាព នៃការឃោសនានេះ សង្កេតឃើញថា គណបក្សនយោបាយធំៗ ដែលមានភាពលេចធ្លោជាងគេ ហើយទាំងអ្នកគាំទ្រ ក៏ដូចជាសកម្មជន បានចូលរួមយ៉ាងផុសផុលនោះ គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំនៅកម្ពុជា។ ចំណែកបក្សផ្សេងទៀត មានសកម្មភាព បន្ទាប់បន្សំ ។ សម្តេចតេជោបានផ្ញើសារ ទៅអ្នកគាំទ្រនៅទូទាំងប្រទេស ដោយមានអត្ថន័យថា បោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមដឹកនាំ ឃោសនានៅខេត្តកំពត ពេលព្រឹក និងពេលរសៀល នៅខេត្តព្រះសីហនុ។ ចំណែក លោក កឹម…