សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅប្រទេសនេប៉ាល់ (វាយជាអក្សរ ចម្លងតាមសម្លេងទាំងស្រុង)
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននេប៉ាល់ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា និងរូបខ្ញុំផ្ទាល់ ក្នុងឱកាសទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់យើងខ្ញុំ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នេះ។ ប្រធានបទនៃកិច្ចប្រជុំកំពូលនាពេលនេះ ពោលគឺការដោះស្រាយបញ្ហាប្រឈមសំខាន់ នៃយុគ្គសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នានៅក្នុងយុគ្គសម័យថ្មីនេះ។ បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងជាលទ្ធផលនៃការផ្លាស់ប្តូររចនាសម្ព័ន្ធពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្ម ភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ប្តូរលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ ការរត់ប្រណាំងសព្វាវុធជាដើម ដែលកំពុងគំរាមកំហែងដល់ការអភិវឌ្ឍសន្តិសុខ និងភាពសុខដុមរមនារបស់ពិភពលោក។ ប្រការនេះតម្រូវឲ្យយើងប្រកាន់យកនូវអភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងការសន្ទនាពិគ្រោះយោបល់ និងចំណាត់ការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឲ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធសន្តិភាពសកល និងរដ្ឋាភិបាលនេប៉ាល់ ក៏ដូចជាការគាំទ្រអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសូមស្វាគមន៍ការចូលរួមលើកដំបូងពីសំណាក់សហគមន៍អន្តរជាតិ សមាជិកសភាដើម្បីសន្តិភាព និងសមាគមសាសនាដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម…