វិធានការជាក់ស្តែងជាអាទិភាព ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន នឹងជំរុញអនុវត្ត ក្នុងឆ្នាំ ២០១៩ ក្រោយពីទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
បើឈ្នះឆ្នោត នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តនូវបណ្តាវិធានការជាក់ស្តែងជាឤទិភាព ដូចខាងក្រោម ៖ ១·រៀបចំឱ្យបើកប្រាក់ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល ២ សប្តាហ៍ម្តង ចាប់ពី ឆ្នាំ ២០១៩ ទៅ ដើម្បីធានាឱ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ព្រមទាំងបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។ នេះគឺជាការយកចិត្តទុកដាក់បន្ថែមពីលើការផ្តល់កិច្ចគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដល់កម្មករ-និយោជិត ក្នុងពេលកន្លងមកថ្មីៗនេះ រួមមាន៖ ការកំណត់ផ្តល់ជូននូវរបបថែទាំសុខភាពដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស, ការផ្តល់នូវរបបឧបត្ថម្ភមាតុភាពសម្រាប់ការកើតបានកូនមួយ ចំនួន ៤០ ម៉ឺនរៀល, កើតបានកូនភ្លោះពីរ ចំនួន ៨០ ម៉ឺនរៀល និងការអនុញ្ញាតឈប់លំហែមាតុភាពរយៈពេល ៣ ខែ ដោយទទួលបានប្រាក់ឈ្មួលពលកម្ម ១២០% ជាដើម។…