នាយករដ្ឋមន្ដ្រីឆែក គាំទ្រពេញទំហឹងចំពោះការប្រឹងប្រែង រក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា
FN ៖ បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេសឆែក កាលពីម្សិលមិញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប្រាក ប្រទេសឆែក។ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរ៉ាក់ទាក់បំផុតពីសំណាក់លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក។ បន្ទាប់ពីបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញជួបពិភាក្សាចង្អៀត និងប្រជុំកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគី ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នា ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ…